681 ezgif.com resize
Swift cc time

អតីតឯកអគ្គរាជទូតខ្មែរនៅចិន ទទួលបានមេដាយ«ឯកអគ្គរាជទូតឆ្នើម»ពីប្រទេសចិន ប្រគល់ផ្ទាល់ដោយលោក វ៉ាង យី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ប៉េកាំង៖ លោកស្រី ខែក កែមាលីស៊ីសូដា គឺអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចិន នៅថ្ងៃទី ១៨ ឧសភា បានទទួលមេដាយក្នុង“ពិធីប្រគល់មេដាយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតឆ្នើម” ជាលើកដំបូង នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ការប្រគល់មេដាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ការប្រគល់មេដាយនេះ គឺត្រូវបានផ្តល់ជូន ចំពោះឥស្សរជនដែលបានចូលរួមចំណែក យ៉ាងឧត្តុង្គឧត្តម ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការពហុភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយលោកស្រី ខែក កែមាលីស៊ីសូដា គឺអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចិន ក៏ទទួលបានមេដាយ«ឯកអគ្គរាជទូតឆ្នើម»នេះផងដែរ។

ក្រៅពីលោកស្រី មានមន្ត្រីទូតជាច្រើនទៀតមកពី សហព័ន្ធរុស្ស៊ី, សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន, សាធារណរដ្ឋកាហ្សាក់ស្ថាន, ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត, សាធារណរដ្ឋឆាដ, សាធារណរដ្ឋកូឡុំប៊ី និង សាធារណរដ្ឋអ៊ុយរ៉ាហ្គាយ។

យោងតាមក្រសួងការបរទេសចិន ពិធីនេះ គឺជាពិធីលើកដំបូង ប្រារព្ធឡេីងដើម្បីជាការតបស្នង ចំពោះគុណបំណាច់របស់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកបានរួមចំណែកយ៉ាងឧត្តុង្គឧត្តម ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការពហុភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន៕


Khcct banner

អត្ថបទទាក់ទង