681 ezgif.com resize
Swift cc time

កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្ទឹងត្រែង៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។

កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ប្រចាំឆ្នាំ២០២៦នេះ ធ្វើឡើងនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខ តាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។

កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា រួមនឹងសមាជិក៕


Khcct banner

អត្ថបទទាក់ទង