681 ezgif.com resize
Swift cc time

«ការនាំចូលទំនិញពីថៃចូលមកកម្ពុជា» ធ្លាក់ចុះជិត ៤១% រយៈពេល៤ខែដើមឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ការនាំចូលទំនិញពីថៃចូលមកកម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៦៩០ លានដុល្លារ ធ្លាក់ចុះជិត ៤១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៩២៥ លានដុល្លារ ធ្លាក់ចុះ ៣៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញទៅថៃក្នុងទឹកប្រាក់ជាង ២៣៤ លានដុល្លារ ធ្លាក់ចុះ ២៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ជាង ៦៩០ លានដុល្លារ ធ្លាក់ចុះ ៤០.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១,៤ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទឹកប្រាក់ជាង ៣២៧ លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង