681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រកម្ពុជាអរគុណមេដឹកនាំចិន ចំពោះការផ្តល់ក្រុមវេជ្ជបណ្ឌិតជំនាញ ព្យាបាលព្រះរោគ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានសារលិខិតជូន លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជូនពរព្រះអង្គឆាប់ជាសះស្បើយព្រះរាគ។ក្នុងសារលិខិតនោះ ព្រះមហាក្សត្រកម្ពុជា បានអរគុណមេដឹកនាំចិន ចំពោះការផ្តល់ក្រុមវេជ្ជបណ្ឌិតជំនាញ ព្យាបាលព្រះរាគព្រះអង្គ និងជាកិត្តិយសសម្រាប់ព្រះអង្គ។

យោងតាមសារលិខិត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងនូវហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវសារលិខិតរបស់ លោក ស៊ី ជីនពីង  ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យ ចំពោះព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគា និង ក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាព្រះអង្គ នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦។

ក្នុងសារនោះ ព្រះករុណាអង្គព្រះមហាក្សត្រខ្មែរ មានជំនឿយ៉ាងមុតមាំថា ប្រជាជាតិកម្ពុជា និងចិន នឹងចងចាំជានិច្ចនូវមហាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជយុគសម័យថ្មី និងសហគមន៍វាសនារួមមនុស្សជាតិរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ព្រះមហាក្សត្រថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ លោក ស៊ី ជីនពីង ដែលបានចាត់សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសល្បីៗ ជំនាញៗ ពោរពេញដោយបទសោធន៍ខ្ពស់ នៃមន្ទីរពេទ្យប៉េកាំង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះព្រះរាជសុខភាពនៃ សម្តេចព្រះ មហាក្សត្រី និងព្រះអង្គ៕


Khcct banner

អត្ថបទទាក់ទង