681 ezgif.com resize
Swift cc time

ពូទីនគ្រោងនឹងទៅបំពេញ«ទស្សនកិច្ច»នៅចិនចុងសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងអំឡុងពេលទិវានៃជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥

ចិន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងទៅទស្សនកិច្ចទីក្រុងប៉េកាំង ប្រទេសចិន នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post, SCMP របស់ហុងកុង។ យោងតាម SCMP ចេញផ្សាយនៅថ្ងៃទី១៥ ឧសភានេះ លោកប្រធានាធិបតី ពូទីន គ្រោងនឹងទៅទស្សនកិច្ចប្រទេសចិននៅថ្ងៃទី២០ ខាងមុខនេះ សម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ក៏បានថ្លែងនៅថ្ងៃនេះដែលថាដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់ប្រទេសចិន គឺជិតមកដល់ហើយ ដោយលោកបញ្ជាក់ថាការរៀបចំត្រូវបានបញ្ចប់រួចហើយ។

ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងអំឡុងពេលទិវានៃជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥

បើតាមកាសែត SCMP ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន លើកនេះមិនមែនជាដំណើរទស្សនកិច្ចរបស់រដ្ឋទេ។មន្ត្រីចិនម្នាក់បាននិយាយថាដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរទម្លាប់កាទូតរវាងរុស្ស៊ី និងចិន ហើយនឹងមិនមានក្បួនដង្ហែរយោធា ឬព្រឹត្តិការណ៍ស្វាគមន៍ទ្រង់ទ្រាយធំដាច់ដោយឡែកនោះទេ មន្រ្តីចិនរូបនេះពន្យល់ទៀតថាដោយសារអាជ្ញាធរចិនរវល់រៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ និងរៀបចំព្រឹត្តិការណ៍នានា ដូចច្នេះទស្សនកិច្ចរបស់ពូទីនទំនងមិនត្រូវបានធ្វើឡើងជាមួយនឹងកម្រិតពិធីការដូចលោកត្រាំនោះទេ៕

Khcct banner

អត្ថបទទាក់ទង