681 ezgif.com resize
Swift cc time

ត្រាំ នាំយកមហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗទៅជួប លោក ស៊ី ជីនពីង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអញ្ជើញដល់ប្រទេសចិនកាលពីយប់ថ្ងៃ១៣ឧសភាម្សិលមិញ ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយដែលអមដំណើរដោយគណៈប្រតិភូសេដ្ឋកិច្ចដ៏មានឥទ្ធិពល រួមមានមហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរូប។

យោងតាមការចុះផ្សាយរបស់ CBS News វត្តមានរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលបានធ្វើដំណើរផ្ទាល់តាមយន្តហោះ Air Force One ជាមួយលោកប្រធានាធិបតី គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃទីផ្សារចិនចំពោះវិស័យឯកជនរបស់អាម៉េរិក។

តាមការគ្រោងទុក ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី១៤ ខែឧសភានេះ ភាគីទាំងពីរនឹងលើកយកបញ្ហាសំខាន់ៗចំនួនបីមកពិភាក្សា រួមមានជម្លោះពាណិជ្ជកម្ម បញ្ញាសិប្បនិម្មិត (AI) និងស្ថានការណ៍សង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

ក្រៅពីកំពូលមហាសេដ្ឋីទាំងពីរខាងលើ គណៈប្រតិភូដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនាពេលនេះ ក៏មានការចូលរួមពីឥស្សរជនល្បីៗផ្សេងទៀតដូចជា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Stephen Schwarzman នាយកប្រតិបត្តិក្រុមហ៊ុន Blackstone, លោក Larry Fink នៃក្រុមហ៊ុន BlackRock, លោក Kelly Ortberg នៃក្រុមហ៊ុន Boeing, លោកស្រី Dina Powell McCormick អនុប្រធានក្រុមហ៊ុន Meta ព្រមទាំងលោក Brett Ratner ផលិតករភាពយន្តឯកសារ "Melania" ផងដែរ។

លោក Jensen Huang បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាឱកាសមាសក្នុងការបង្រឹងទំនាក់ទំនង និងពង្រីកទីផ្សាររបស់ក្រុមហ៊ុន Nvidia ខណៈដែលលោក ត្រាំ ធ្លាប់បានសម្តែងមោទនភាពនៅលើបណ្តាញសង្គមចំពោះការចូលរួមរបស់មេដឹកនាំធុរកិច្ចលំដាប់ពិភពលោកទាំងនេះ។

គួរកត់សម្គាល់ថា គណៈប្រតិភូដែលអមដំណើរលោកប្រធានាធិបតីនាពេលនេះ មានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាជិត ១ ទ្រីលានដុល្លារ ដែលក្នុងនោះយោងតាមសន្ទស្សន៍ Bloomberg លោក Elon Musk មានទ្រព្យសម្បត្តិប្រហែល ៦៨៨ ប៊ីលានដុល្លារ និងលោក Jensen Huang មានប្រហែល ១៨៣ ប៊ីលានដុល្លារ។

Khcct banner

អត្ថបទទាក់ទង