681 ezgif.com resize
Swift cc time

រដ្ឋទទួលបន្ទុក«ចេញថ្លៃព្យាបាលដល់ពលរដ្ឋកម្ពុជាជាង ៨លាននាក់» គិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ គិតត្រឹមដំណាច់ឆ្នាំ២០២៥​ ពលរដ្ឋកម្ពុជាជាង ៨លាននាក់​ អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។​ នេះបេីយោងតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

បេីតាមការផ្សព្វផ្សាយ​ គិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។

ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧ នាក់ ឬស្មើ ៤៦,៦៦% នៃពលរដ្ឋសរុប ខាងលើនេះ មានមកពីគ្រួសារមានបណ្ណសមធម៌ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងទៀតចំនួន ៤ ៦៦៥ ៨៨៨ នាក់, សមាជិក ប.ស.ស. ដែលជាកម្មករ-និយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, បុគ្គលក្នុងវិស័យសាធារណៈ ដែលរួមមាន មន្ត្រីរាជការសាធារណៈ, និវត្តជន, បុគ្គលស្វ័យនិយោជន៍, និងអ្នកក្នុងបន្ទុក ចំនួន ៣ ៥៣៦ ៥០៩ នាក់៕

Khcct banner

អត្ថបទទាក់ទង