681 ezgif.com resize
Swift cc time

មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលសរុបជាង​ ៤២ម៉ឺនករណី ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ​ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលសរុបចំនួន​ ៤២៦ ៩៣២ ករណី​ និងបានចំណាយថវិកាប្រតិបត្តិការសរុបចំនួន ១៣ ៣៩៧ ៤៧៩ ដុល្លារអាម៉េរិក​។

បេីតាមរបាយការណ៍​ ប្រភេទករណីដែលទទួលបា​នការពិនិត្យ​ និងព្យាបាលសរុបជាង​ ​៤២ម៉ឺនករណី​ មានដូចជា៖​ ផ្នែកពិគ្រោះជំងឺក្រៅ​៣១៦ ២២៧ ករណី,​ ដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៦៧ ២២៨ ករណី,​ជំងឺគ្រុនឈាម​៣ ១០៤ នាក់,​ ពិនិត្យស្ត្រីមានផ្ទៃពោះ ៣៣ ៤៩៧ ករណី,​ សម្រាលកូន​ ៦ ៤២៦ នាក់,​ និងវះកាត់បេះដូង​ ៤៥០ នាក់។

របាយការណ៍ក៏បា​នបញ្ជាក់ថា​ ជាមួយនឹងការពិនិត្យ និងព្យាបាលករណីទាំងអស់ខាងលើនេះ​ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាប្រតិបត្តិការសរុបចំនួន ១៣ ៣៩៧ ៤៧៩ ដុល្លារអាម៉េរិក។

Khcct banner

អត្ថបទទាក់ទង