681 ezgif.com resize
Swift cc time

សហភាពអឺរ៉ុប បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/
លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា

ភ្នំពេញ៖ នៅក្នុង“ទិវាអឺរ៉ុបឆ្នាំ២០២៦” នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក។

ទិវាអឺរ៉ុប ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរសន្តិភាព សុវត្ថិភាព និងការរួបរួមគ្នានៅអឺរ៉ុប ហើយការប្រារព្ធខួបទិវាអឺរ៉ុប ឆ្នាំ២០២៦ ដែលជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យផងដែរ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលមានទំនាក់ទំនងយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមរយៈកម្មវិធីថ្មីៗ ការទាក់ទាញវិនិយោគពីអឺរ៉ុប ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់។

បន្ថែមពីនេះ លោក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក ដែលជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយសង្ឃឹមជឿជាក់ថាទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តរីកចម្រើន ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់កម្ពុជានាពេលអនាគត។

គួររម្លឹកថា កម្មវិធី“ទិវាអឺរ៉ុបឆ្នាំ២០២៦” មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប រួមទាំង ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រារព្ធធ្វើនៅស្ថានប្រតិភូសហភាពអឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង