681 ezgif.com resize
Swift cc time

លោកបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB) នាថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជំនួបនេះ មានគោលបំណងដើម្បីបង្ហាញពីសមាគមបណ្តាញកសិករតេជោដែលជាសមាគមថ្មីមួយ ជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផលដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សាររួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រឬជាយន្តដើម្បីការពារ ការរំលោភបំពានណាមួយ។

ក្នុងឱកាសនោះ លោកបណ្ឌិតបានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងតែបាត់បង់សណ្តាប់ធ្នាប់ ប៉ុន្តែអ្វីដែលយើងបារម្ភគឺសន្តិសុខស្បៀងក្នុងស្រុក រួមមានវិស័យកសិកម្មតែម្តង ពីព្រោះថា វិស័យកសិកម្មគឺជាស្បៀងដែលបានផ្សារភ្ជាប់គ្នាក្នុងការចញ្ចឹមជីវិតមនុស្សគ្រប់គ្នា ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងគ្រប់វិស័យទាំង ការវិនិយោគលើវិស័យកសិកម្មជាមុខរបរស្នូលមួយជាឆ្នាំងបាយសម្រាប់ប្រទេសទាំងមូល រួមទាំងពិភពលោក។

លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា រាល់ការលំបាកនិងបញ្ហាប្រឈមគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មត្រូវការបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀង ដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈជី ឡើងថ្លៃ ធ្វើឲ្យថ្លៃផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ផងដែរ។

ជុំវិញបញ្ហានេះ លោកបណ្ឌិតប្រតិភូបានណែនាំដល់កសិករទៀតថា ការឡើងថ្លៃជី គីមីនេះបងប្អូនជាកសិករគួរនាំគ្នាផលិតជីធម្មជាតិនិងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុកដល់អ្នកបរិភោគ។ លើសពីនេះ ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ ខណៈក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលាផងដែរ៕


Khcct banner

អត្ថបទទាក់ទង