681 ezgif.com resize
Swift cc time

ពលរដ្ឋកម្ពុជាកាន់តែច្រើនងាកទៅព្យាបាលនៅម៉ាឡេស៊ី ក្រោយវិបត្តិព្រំដែនជាមួយថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ ក្រោយភាពតានតឹង និងវិបត្តិនៅតាមព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក គេសង្កេតឃើញថា ប្រជាជនកម្ពុជាបានផ្លាស់ប្តូរនិន្នាការពីការធ្វើដំណើរទៅព្យាបាលនៅប្រទេសថៃ មកជ្រើសរើសសេវាសុខាភិបាលនៅប្រទេសម៉ាឡេស៊ីជំនួសវិញ ដែលកំពុងក្លាយជាជម្រើសដ៏មានប្រជាប្រិយភាពខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nanyang Siang Pau ដោយស្រង់ទិន្នន័យចុងក្រោយពីប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ ចំនួនអ្នកជំងឺកម្ពុជាដែលបានទៅព្យាបាលនៅម៉ាឡេស៊ីមានរហូតដល់ ១១,៦៩០ នាក់ ដែលតួលេខនេះមានការកើនឡើងយ៉ាងគំហុកដល់ទៅ ៣៧៥% បើធៀបនឹងឆ្នាំ ២០២៤។ កំណើននេះបានបង្កើតចំណូលពីទេសចរណ៍វេជ្ជសាស្ត្រប្រមាណ ២៩,១ លានរីងហ្គីត (កើនឡើង ២២០%) ដល់ប្រទេសម៉ាឡេស៊ី។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រព័ន្ធសុខាភិបាលម៉ាឡេស៊ីបានទាក់ទាញអ្នកជំងឺកម្ពុជាកាន់តែច្រើន ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា៖គុណភាពសេវាវេជ្ជសាស្ត្រខ្ពស់ និងមានស្តង់ដារព្យាបាលទំនើប ការផ្តល់សេវាថែទាំប្រកបដោយផាសុកភាព និងមានវិជ្ជាជីវៈ តម្លៃសមរម្យ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ។

សេវាព្យាបាលដែលប្រជាជនកម្ពុជានិយមស្វែងរកនៅម៉ាឡេស៊ី រួមមាន៖ ការពិនិត្យសុខភាពទូទៅ ការព្យាបាលជំងឺក្រពះពោះវៀន ជំងឺមហារីក ជំងឺភ្នែក និងជំងឺសរសៃឈាមបេះដូង។ និន្នាការនេះសបញ្ជាក់ឱ្យឃើញថា តម្រូវការរបស់អ្នកជំងឺកម្ពុជាបានផ្លាស់ប្តូរពីការពិនិត្យសុខភាពធម្មតា ទៅកាន់ការព្យាបាលតាមឯកទេសកាន់តែខ្ពស់ និងស្មុគស្មាញ។

Khcct banner

អត្ថបទទាក់ទង