681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត៖ សន្តិភាព មិនអាចសុំអង្វរពីគេទេ ដូច្នេះយើងត្រូវតែខ្លាំង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១២ ឧសភានេះ បានធ្វើបទអន្តរាគមន៍ពិសេសជាង៣០នាទី ក្នុងសម័យប្រជុំរដ្ឋសភាកម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ក្នុងបទអន្តរាគមន៍នោះ សម្តេចបានលើកឡើងពីភាពចាំបាច់ និងបន្ទាន់ សម្រាប់កម្ពុជា ដើម្បីរៀបចំកាតព្វកិច្ចយោធា ខណៈពេលសណ្តាប់ធ្លាប់អន្តរជាតិ មិនឱ្យតម្លៃលើច្បាប់អន្តរជាតិ ជាមួយភាពអាត្មានិយម។

ក្នុងបទអន្តរាគមន៍នោះ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា "សន្តិភាព យើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេល១ឆ្នាំនេះ បានប្រាប់ហើយ ហើយក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងគ្រប់ពេលវេលាបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង។នេះ គឺជាអ្វីដែលកម្ពុជាត្រូវធ្វើ ហើយការអនុវត្តច្បាប់ កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់"។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីទ្រឹស្តីប្រទេសមួយចំនួនដែលថា «សន្តិភាព ដោយកម្លាំង» ឬដើម្បីមានសន្តិភាពទាល់តែប្រទេសគេខ្លាំង។សម្តេចចាត់ទុក ទ្រឹស្តីនេះ គឺជារបទថ្មី ដែលកម្ពុជាត្រូវតែរឹងមាំដោយខ្លួនឯង ហើយបរិបទនេះ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តច្បាប់«កាតព្វកិច្ចយោធា» ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងសមត្ថភាពយោធាកម្ពុជា ការពារជាតិទាំងបច្ចុប្បន្ន និង អនាគត។

បើតាមសម្តេច ហ៊ុន ម៉ាណែត ច្បាប់«កាតព្វកិច្ចយោធា»នឹងចូលរួមកសាងកម្លាំងពលរដ្ឋកម្ពុជា ប្រកបដោយវិន័យ សមត្ថភាពឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុងដ៏រឹងមាំ សម្រាប់ការពារជាតិ។បន្ថែមពីនេះ ច្បាប់នេះ នឹងប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជាគ្រប់រូប ពីការព្រួយបារម្ភមកជា «មហាកិត្តិយស»ចំពោះបុគ្គល និងក្រុមគ្រួសារ ហើយគ្រប់គ្នាចង់ធ្វើ និង ដណ្តើមគ្នាធ្វើ។






Khcct banner

អត្ថបទទាក់ទង