681 ezgif.com resize
Swift cc time

រយៈពេល៤ខែកម្ពុជា នាំចេញ«អង្ករ»បានជិត ៤៧ ម៉ឺនតោន ទៅកាន់គោលដៅ ៦០ប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្នុងរយៈពេល ៤ ខែនៃឆ្នាំ ២០២៦ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង ៤៦៩ ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៦៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

កម្ពុជា បាននាំចេញអង្ករ ៤៦៩ ៩០៩ តោន ទៅកាន់ ៦០ គោលដៅ និង៦១ ក្រុមហ៊ុន។ ក្នុងនោះរួមមាន៖ ៥ ប្រទេសសមាជិកអាស៊ាន ចំនួន ១៧៧ ៧៦១ តោន ស្មើនឹង ៧២.១៤៥ លានដុល្លា, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនួន ១២៩ ៣៣២ តោន ស្មើនឹង ៧៥.៨៨ លានដុល្លារ, ៣១ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ១២៦ ១០៨ តោន ស្មើនឹង ៨៥.៤៤ លានដុល្លារ និង២២ ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ ចំនួន ៣៦ ៧០៨ តោន ស្មើនឹង ៣២.៩១ លានដុល្លារ។ បន្ថែមពីនេះ កម្ពុជានាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ៦៨០ ៨៩១ តោន ស្មើនឹង ៥៧៦.១០ លានដុល្លារ។

ប្រភេទអង្គរនាំចេញរួមមាន៖ អង្គរក្រអូបគ្រប់ប្រភេទ ៥៨.៦៦%, អង្គរសរីរាង្គ ០.៨៩%, អង្គរសគ្រាប់វែង ២១.៣៨%, អង្គរបាក់គ្រប់ប្រភេទ ១៧.១៨%, អង្គរចំហុយ ១.៦៩% និងអង្គរផ្សេងៗទៀត ០.២%៕

Khcct banner

អត្ថបទទាក់ទង