ភ្នំពេញ៖ ប្រធានសមាគមអ្នកជំនួញជនជាតិចិនទៀជីវ ថ្នាក់ដឹកនាំ និងសហគ្រិនល្បីៗ មកពីបណ្តាប្រទេសជុំវិញពិភពលោក នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា នៅខែមិថុនាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំប្រធានសមាគមអ្នកជំនួញជនជាតិចិនទៀជីវពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពព័ត៌មានដែលស៊ីស៊ីថាមស៍ទទួលបាន។
បើតាមប្រភពព័ត៌មាន កិច្ចប្រជុំនេះត្រូវបានរំពឹងថា នឹងទាក់ទាញតំណាងសមាគមអ្នកជំនួញជនជាតិចាវចូវ និងអ្នកជំនួញល្បីៗមកពីបណ្តាប្រទេស និងតំបន់ផ្សេងៗ មកធ្វើការផ្លាស់ប្តូរ និងពិភាក្សាលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ការអញ្ជើញមកកាន់កម្ពុជារបស់គណៈប្រតិភូអ្នកជំនួញទៀជីវពិភពលោក មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបណ្តាញអ្នកជំនួញទៀជីវសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានរំពឹងថា នឹងជួយទាក់ទាញការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតឱកាសអភិវឌ្ឍន៍ថ្មីៗសម្រាប់កម្ពុជាផងដែរ៕