ភ្នំពេញ៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប អមដំណើរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប ដែលត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា ហេង ឡុង ដើម្បីអមដំណើរនេះ រួមមាន រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ។
បន្ថែមពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមជាមួយសភាពាណិជ្ជកម្ម-កម្ពុជា ក្នុងកិច្ចប្រជុំធុរកិច្ចនិងវិនិយោគផ្សេងៗ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីនផងដែរ៕