681 ezgif.com resize
Swift cc time

លោកបណ្ឌិត កៅ ថាច និងលោកជំទាវ ឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយគ្រួសារជួបទុកលំបាក

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ថវិកាដែលបានបរិច្ចាគ គឺសម្រាប់ជួយដល់គ្រួសារមួយចំនួនដែលកំពុងជួបការលំបាក។

កាកបាទក្រហមកម្ពុជា បនគូសបញ្ជាក់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយចំនួនដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្តាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថា ពួកគាត់ មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ។ សប្បុរសជនគឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយ ដែលទៅដល់ដៃអ្នករងគ្រោះ។

គួរបញ្ជាក់ថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបន្តបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖

១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖

- អ្នកទទួលផល : កាកបាទក្រហមកម្ពុជា

- គណនីឈ្មោះ : CRC Internal Funds Raised

- គណនីប្រាក់រៀល : 100004348127

- គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996

២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖

- អ្នកទទួលផល : កាកបាទក្រហមកម្ពុជា

- គណនីឈ្មោះ : CAMBODIAN RED CROSS

- គណនីប្រាក់រៀល : 777 766 168

- គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168

រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖

- លោកស្រី ពុំ ចន្ទីនី 012 921 105

- លោកស្រី ម៉ែន នារីសោភ័គ 012 810 854

- លោក ឌួង អេលីត 017 248 888


Khcct banner

អត្ថបទទាក់ទង