ភ្នំពេញ៖ ថ្មីៗនេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង ៤នាក់ជិះម៉ូតូ២គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈនោះភា្លម។ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣០នាទីយប់អធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ក្មេងទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសារធារណៈ ប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។
បើតាមរបាយការណ៍សាកសួររបស់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើង៤នាក់ ក្នុងចំណោមនោះ៣នាក់ជាប្រុសក្លែងជាស្រី ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ តាមផ្លូវសាធារណៈរួមមាន ១-ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរ។ ២-ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កឹម គន្ធី ភេទ ស្រី កើតឆ្នាំ២០០៨ ជនជាតិ ខ្មែរ និង៤-ឈ្មោះ ជា មករា ភេទ ប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរតាមនីតិវិធី៕