681 ezgif.com resize
Swift cc time

«សត្វទន្សោង» ១ក្បាលប្រទះឃើញស្លាប់ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឧត្តរមានជ័យ៖ សត្វទន្សោងមួយក្បាលមានស្លាកស្នាមរបួសជើង ត្រូវបានប្រទះឃើញដេកដួលស្លាប់ ស្ថិតនៅក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦។

បើតាមក្រុមការងារអភិរក្ស បានបញ្ជាក់ថា កាលពីថ្ងៃទី ៣ ខែឧសភា សត្វសន្សោងមួយក្បាលនេះ បានដើរចេញពីសហគមន៍តំបន់ការពារទៅកាន់បរិវេណខាងក្រៅសហគមន៍ ដោយមានសភាពឈឺជើង និងអាចដើរបានចំនួន ២០-៣០ម៉ែត្រឈប់ម្ដងប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានពត៌មាននេះ ក្រុមការងារអភិរក្សមានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍បានតាមឃ្លាំមើលសកម្មភាពសត្វទន្សោងមួយក្បាលនេះយ៉ាងយកចិត្តទុកដាក់ លុះព្រឹកថ្ងៃទី ៥ ខែឧសភា សត្វទន្សោងនេះក៏បានប្រទះឃើញដេកស្លាប់។ ក្រោយពិនិត្យរួចរាល់ក្រុមការងារមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍បានដឹកសត្វទន្សោងមួយក្បាលនេះ យកទៅកប់នៅស្នាក់ការមន្ត្រីឧទ្យានុរក្សនៅស្នាក់ការភ្នំអណ្តូង ស្ថិតនៅឃុំលំទង ស្រុកអន្លង់វែង។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦នេះ មានសត្វទន្សោងចំនួន បួនក្បាលបានស្លាប់បាត់បង់ជីវិត ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន៕


Khcct banner

អត្ថបទទាក់ទង