681 ezgif.com resize
Swift cc time

បណ្ឌិត មាស នី៖ថៃដកខ្លួនដោយឯកតោភាគីពី MOU 2001មិនមានផលប៉ះពាល់មកដល់ព្រំដែនទឹកកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម។

ភ្នំពេញ៖គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ៥ ឧសភា បានអនុម័តនូវសេចក្តីសម្រេចស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ។​ថៃបានធ្វើជាឯកតោភាគីនៅពេលនេះ មិនមានផលប៉ះពាល់មកដល់ព្រំដែនទឹកកម្ពុជានោះទេ។​​នេះបើយោងតាមលោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម។

លោកបណ្ឌិត មាស នី  បានពន្យល់ថា វាគ្រាន់តែជា​ការផ្ត់ល់ជម្រើសឲ្យកម្ពុជាត្រូវតែបង្វែរចេញពី MOU 2001 ហើយទៅយកច្បាប់ UNCLOS មកប្រើ​វិញ។រាល់ការអភិវឌ្ឍន៏ទាំងអស់នៅក្នុងសមុទ្រដែលប្រទេសទាំងពីរបានព្រមព្រៀងកន្លងទៅត្រូវបានបញ្ឈប់ទាំងស្រុង។ក្នុងលក្ខ័ន្តនេះ ប្រទេសនីមួយៗត្រូវឈរនៅលើភាពម្ជាស់ការលើការគ្រប់គ្រងដែនទឹករៀងៗខ្លួន។​

បើតាមអ្នកតាមដានសង្គមរូបនេះ បានផ្តល់ជាមតិថា អ្វីដែលកម្ពុជាត្រូវធ្វើ គឺពង្រឹងទំនាក់ទំនងការទូតជាមួយអាស៊ាន នឹងសហគមន៏អន្តរជាតិ ដើម្បីទទួលបាននូវការការពារផ្នែកផ្លូវច្បាប់សម្រាប់ការពារដែនទឹក។តែចាប់ពីពេលនេះតទៅ កម្ពុជាត្រូវតែគ្រប់គ្រងដែនទឹកដោយខ្លួនឯង​ឲ្យបានច្បាស់លាស់ទាំងបច្ចេកទេស ភូមិសាស្ត្រ ធនធានធម្មជាតិ ទេសចរណ៍ និង ផែនការអភិវឌ្ឍន៏នៅក្នុងដែនទឹកប្រកបដោយតម្លាភាពបំផុត។ទាំងអស់នេះ ត្រូវតែធ្វើឡើងដោយក្រុមអ្នកបច្ជេកទេស និងអ្នកច្បាប់ឯករាជ្យ​ ទាំងមកពីថ្នាក់ជាតិនឹងអន្តរជាតិ ជាជាងការការយកនយោបាយមកឡូកឡំ​​ (កុំអំនួតឬនិយាយច្រើនជាងធ្វើ)។

លោកថ្លែងថា "ការអត់ធ្មត់ផ្នែកកម្លាំង​ប្រដាប់អាវុធនៅតែមានសារះសំខាន់ នៅក្នុងកាលះទេសះនេះ ដោយសារតែថៃមានកម្លាំងយោធាខ្លាំង តែកម្ពុជាត្រូវតែបន្តយកប្រៀបផ្នែកផ្លូវច្បាប់ និង ការទូត​​ទាំងនៅលើឆាកអន្តរជាតិ​និងនៅក្នុងតំបន់​តាមរយះការតស៊ូមតិ​​ដោយមិនប្រឈម (soft advocacy rather than confronting advocacy)៕

Khcct banner

អត្ថបទទាក់ទង