681 ezgif.com resize
Moneygramott moi1280x163px

៣ខែ ដើមឆ្នាំ២០២៦ កីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួតក្នុង និងក្រៅប្រទេសជាង៣០ព្រឹត្តិការណ៍ ដណ្ដើមមេដាយជាង២០០គ្រឿង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចូលរួមប្រកួតប្រជែងកីឡាក្នុងប្រទេសសរុប២៨ព្រឹត្តិការណ៍ ដណ្ដើមបានមេដាយសរុប២០៨គ្រឿង ក្នុងនោះមេដាយមាស ៨៤គ្រឿង មេដាយប្រាក់៦០គ្រឿង និងមេដាយសំរឹទ្ធ៦៤គ្រឿង។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា និងជាអត្តពលិក ទៅប្រកួតនៅក្រៅប្រទេសបានចំនួន៧ព្រឹត្តិការណ៍ធំៗ ក្នុងនោះដណ្តើមបានមេដាយសរុបចំនួន៦គ្រឿង រួមមាន មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង ព្រមទាំងឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ។

ដើម្បីពង្រឹងគុណផលកីឡា ក្នុងត្រីមាសទី១ ក្រុមប្រឹក្សាកីឡា បានចាត់បញ្ជូនមន្ត្រីនគរបាលជាតិ៥រូប ក្នុងនោះស្រី៣រូប មន្ត្រីបច្ចេកទេស២រូប គ្រូឧទ្ទេស៤រូប និងកីឡាករ៤រូប ចូលរួមវគ្គបណ្តុះបណ្តាលចំនួន៥លើក មានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលសីដក់ថ្នាក់ជាតិ ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកម្រិត១កីឡាទោចក្រយាន វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិកម្រិត១កីឡាលើកទម្ងន់ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតថ្នាក់ជាតិកីឡាទូកក្ដោងកម្រិត១ឆ្នាំ២០២៥ និងវគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា។

សម្រាប់ត្រីមាសទី២នេះ ក្រុមប្រឹក្សាកីឡា បានដាក់ចេញទិសដៅការងារបន្តដែលមាន៤ចំណុចសំខាន់ៗ រួមមាន ១.រៀបចំព្រឹត្តិការណ៍ប្រកួត "កីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍" (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ “ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ដែលនឹងធ្វើនៅឆ្នាំ២០២៦” ២.រៀបចំវគ្គបំប៉នដល់មន្ត្រីជំនាញតាមការិយាល័យនីមួយៗ ៣.រៀបចំចាត់បញ្ជូនមន្រ្ដីនគរបាលជាតិដែលជាមន្រ្ដីបច្ចេកទេស កីឡាករ កីឡាការិនី ទៅចូលរួមវគ្គបណ្ដុះបណ្ដាល និងហ្វឹកហាត់នានាក្នុង និងក្រៅប្រទេស និង ៤.ត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕

Khcct banner

អត្ថបទទាក់ទង