ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ ពោលគិតចាប់ពីខែមករា-មេសា កម្ពុជាទទួលបានចំណូលជាង ១៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្តរជាតិជាង ៣២ ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ដោយឡែកក្នុងខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរចំនួន ៥១ ០៩៣ នាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ៣៣% និងរកចំណូលបានជាង ២,៣៩ លានដុល្លារ ធ្លាក់ចុះ ៣១,៤២% ធៀបនឹងខែមេសា ឆ្នាំ២០២៥។៕