681 ezgif.com resize
Moneygramott moi1280x163px

មន្រ្តីក.ប.ប.បាត់ដំបង ចុះពិនិត្យស្រាវជ្រាវដល់ទីតាំងលក់ទុរេន នៅផ្សារភូពុយ ក្រោយលេចឮថានាំចូលទុរេនពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ មន្រ្តីក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះត្រួតពិនិត្យជាក់ស្តែងទាំងយប់កាលពីថ្ងៃទី២ឧសភា និងព្រឹកថ្ងៃទី៣ឧសភា នៅទីតាំងអាជីវករលក់ទុរេន ចំនួន៨ទីតាំង បានសាកសួរពីប្រភព ទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ។ ការចុះស្រាវជ្រាវនេះធ្វើឡើងក្រោយមានការលេចធ្លាយសារបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែល បានលើកឡើងថា មានការនាំចូលទុរេនពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីបានទទួលព័ត៌មាននេះ សាខាក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្តែង នាវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅទីតាំងអាជីវករលក់ទុរេន ចំនួន៨ទីតាំង បានសាកសួរពីប្រភព ទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារ នាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេនតាមរយៈទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក័យបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូល ទុរេនពីថៃនោះទេ។

មន្ត្រីក.ប.ប. បានឈ្លេចសួរដោយថែមទាំងជំរុញសតិអារម្មណ៍ ស្មារតីស្រលាញ់ជាតិទៀតផង។ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជីវកររាល់ការទិញ-លក់ ត្រូវមាន វិក័យបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូបញ្ចូនទៅមន្ទីរពិសោធន៍នៃអគ្គ នាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់៕


Khcct banner

អត្ថបទទាក់ទង