ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី ១ ឧសភានេះ បានបង្ហោះសារតាមបណ្តាញសង្គម ពាក់ព័ន្ធក្រុមជ្រុលនិយមថៃ ចង់MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ។ក្នុងសារនោះ សម្តេច បានចោទជាសំណួរថា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?
ក្នុងសារទាំងស្រុងនោះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។
សម្តេច បានបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និង សន្តិសុខរបស់ប្រទេសថៃ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ថៃបាននឹងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?