681 ezgif.com resize
Moneygramott moi1280x163px

ជនជាតិថៃជាង ៦០០នាក់ ត្រូវបានបណ្តេញពីកម្ពុជាតាមច្រកប៉ោយប៉ែតនៅថ្ងៃនេះ ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំនីតិវិធីធ្វើការបណ្ដេញជនជាតិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញ ក្រោយឃាត់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើស Online Scam និងបទល្មើសមួយចំនួនទៀត។

យោងតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនជាតិថៃប្រមាណ ៦៣៧ នាក់ ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃវិញនោះ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ពាក់ព័ន្ធបទល្មើស Online Scams

និងបទល្មើសមួយចំនួនទៀត។ការបណ្តេញចេញនេះ ដោយមានកម្លាំងនគរបាលអន្តោប្រវេសន៍ បាននិងកំពុងធ្វើនីតិវិធីបណ្តេញចេញជនជាតិថៃជាបន្តបន្ទាប់ ដោយខ្លះត្រូវបានរៀបចំរួចរាល់ និងខ្លះទៀតត្រូវដឹកទៅកាន់ច្រកទ្វារតាមក្រោយទៀត៕

Khcct banner

អត្ថបទទាក់ទង