681 ezgif.com resize
Moneygramott moi1280x163px

កម្លាំងយោធាផ្តើមចាប់ដៃគ្នាជាមួយ នគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ បង្ក្រាប Online Scams នៅប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយភាគច្រើនជាជនជាតិចិន។

អនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក លន់ សុផាត, លោក ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ និងលោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេសជាច្រើននាក់ ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ក្តៅគគុកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងយោធា ជាបឋមបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិចិន៕


Khcct banner

អត្ថបទទាក់ទង