681 ezgif.com resize
Moneygramott moi1280x163px

នាវាទេសចរណ៍១គ្រឿង ដឹកភ្ញៀវទេសចរជាង៤០០នាក់ ចូលទស្សនាកម្ពុជា១ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS នាថ្ងៃទី៣០ មេសា ដឹកភ្ញៀវទេសចរណ៍សរុបចំនួន ៤១៣ នាក់ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៧២ នាក់ (ស្រី ៨០ នាក់) មាន ៣៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤១៣ នាក់ (ស្រី ២១៣ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៦២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:០០ នាទី នៅថ្ងៃដដែល៕


Khcct banner

អត្ថបទទាក់ទង