681 ezgif.com resize
Moneygramott moi1280x163px

ក្រុមហ៊ុនព័ត៌មានវិទ្យាចិនមួយ បង្ហាញគោលបំណងប្រែក្លាយប្រទេសកម្ពុជា«ជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ តាមរយៈការបង្កើតកម្មវិធីប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាការងារ លើគម្រោង Super App សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមក្រសួងទេសចរណ៍ ក៏ដូចជាមានការចូលរួមពីក្រុមហ៊ុន IG Anachak Tech។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖ ១) ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២) ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard), ៣) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management, ៤) កម្មវិធីsuper app tourism + AI។

ជាមួយគ្នានេះ លោក ហួត ហាក់ បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ។ នេះបើតាមក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង