681 ezgif.com resize
Moneygramott moi1280x163px

«ក្បាច់គុនល្បុក្កតោ-សៅលីង»នឹងវិលវិញជួបគ្នាជាថ្មីនៅមុខអង្គរ នាព្រឹកថ្ងៃទី៣០ មេសា ស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ មេសា បានជួបពិភាក្សាជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ជាមួយការសម្ដែងក្បាច់គុនថាយជី និងកុងហ្វូ រួមជាមួយគុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ។

ព្រិត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។

គួរបញ្ជាក់ថា ព្រះសង្ឃសៅលីង ១៦អង្គនៃប្រទេសចិន បាននិមន្តមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ មេសា ដើម្បីសម្តែងក្បាច់គុនដ៏អស្ចារ្យ នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលកម្ពុជា និងចិន បានសហការគ្នារៀបចំការសម្តែងក្បាច់គុននេះនៅទឹកដីកម្ពុជា ដោយលើកទី១ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៕


Khcct banner

អត្ថបទទាក់ទង