681 ezgif.com resize
Moneygramott moi1280x163px

ប្រមុខការទូតកម្ពុជា អរគុណអាស៊ាន-សហភាពអឺរ៉ុប ចំពោះការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

ព្រុយណេ៖ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី ២៨ មេសានេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។ក្នុងកិច្ចប្រជុំនេះ លោកបានប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តកម្ពុជា ចំពោះការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ប្រមុខការទូតកម្ពុជា ក៏បានអរគុណអាស៊ាន-សហភាពអឺរ៉ុប ចំពោះការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ។

ក្នុងកិច្ចប្រជុំអន្តរជាតិនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការចៀសវាងនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គោលការណ៍ដូចគ្នានេះ គឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមជាយដែនខ្មែរ-ថៃ។លោកបានប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តកម្ពុជា ចំពោះការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ការថ្លែងចំៗបញ្ជាក់ជំហរជាថ្មីរបស់ប្រមុខការទូតកម្ពុជានេះ ធ្វើឡើងក្នុងពេលដែលក្រុមយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានដែនអធិបតេយ្យជាតិរបស់កម្ពុជា និងបានធ្វើសកម្មភាពលើដីខ្មែរតាមរយៈដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋានវិញ និងការប្រើប្រាស់កម្លាំងរៀបចំព្រំដែនដោយឯកតោភាគី ខណៈកម្ពុជាប្រចាំតវ៉ាជាប្រចាំមិនទទួលស្គាល់ព្រំដែនប្រើប្រាស់ដោយកម្លាំង៕

Khcct banner

អត្ថបទទាក់ទង