681 ezgif.com resize
Moneygramott moi1280x163px

អង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូឌីត (MWL) ផ្តល់ជំនួយដល់ជនភៀសសឹក១,៦០០ គ្រួសារ ដល់ពលរដ្ឋមកពីភូមិចំនួន៣ ខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បន្ទាយមានជ័យ៖ អង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូឌីត (MWL) នាថ្ងៃទី២៧ មេសា បានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសឹកចំនួន ១,៦០០ គ្រួសារ មកពីភូមិជោគជ័យ ព្រៃចាន់ និងត្រពាំងសំរោង ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ការផ្តល់ជំនួយនេះ ធ្វើឡើងឈរលើគោលការណ៍សកលលោក ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការសាសនាឡើយ ពោលគឺផ្តល់ជូនដល់ជនរងគ្រោះ និងអ្នកខ្វះខាតគ្រប់រូប។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) បានចុះចែកអំណោយកញ្ចប់អាហារ ជូនដល់គ្រួសារពលរដ្ឋភៀសសឹកចំនួន ១,៦០០ គ្រួសារ មកពីភូមិជោគជ័យ ព្រៃចាន់ និងត្រពាំងសំរោង ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ អំណោយទាំងនេះ គឺជាការឧបត្ថម្ភពីអង្គការសម្ព័ន្ធពិភពឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងចំណោមគ្រួសារដែលទទួលអំណោយចំនួន ១,៦០០ គ្រួសារនាថ្ងៃនេះ មានបងប្អូនខ្មែរឥស្លាមត្រឹមតែ ៧ គ្រួសារប៉ុណ្ណោះ ខណៈដែលក្រៅពីនោះគឺជាបងប្អូនខ្មែរដែលកាន់ព្រះពុទ្ធសាសនាទាំងអស់។ នេះជាសក្ខីភាពបង្ហាញថា ជំនួយគឺធ្វើឡើងដើម្បីជួយដល់បងប្អូនរួមជាតិដែលជួបការលំបាកពិតៗ៕

Khcct banner

អត្ថបទទាក់ទង