681 ezgif.com resize
Moneygramott moi1280x163px

សម្តេចម៉ែ ប្រទានថវិកាផលិត«ជើងសិប្បនិម្មិតថ្មី»១គ្រឿង ដល់ដំរីពិការ«ឈូក»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន «២ ០០០ ដុល្លារ» ដល់ក្រសួងកសិកម្ម ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ដំរី«ឈូក»ឱ្យកាន់តែប្រសើរ។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដំរី«ឈូក» បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី។

គួររម្លឹកថា ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី "ឈូក" មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាង៕


Khcct banner

អត្ថបទទាក់ទង