Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ«វិស័យព័ត៌មាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ភ្នំពេញ៖ កម្ពុជា-ចិន ប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនលើកទី៥ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ របស់ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តាមប្រព័ន្ធអនឡាញ កម្មវិធី ZOOM បានធ្វើឡើងនៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក យូ ឡី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូ អិល ធី ឌី នៅប្រទេសចិន។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យ និងអនុម័តសេចក្តីស្នើផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល ការពិភាក្សា និងសិក្សារួមគ្នាស្តីពីសមិទ្ធិផល លទ្ធភាពសម្រេចឈានចូលប្រព័ន្ធ ឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា DTMB+5G លើវិស័យសោតទស្សន៍ ។ តាមរយៈនេះ ខាងភាគី ទូរទស្សន៍ ខេត្ត យូណានប្រទេសចិន បានប្រគល់សម្ភារៈឧបករណ៍ គ្រប់គ្រងការផ្សាយ MCR សម្រាប់ប៉ុស្តិ៍ ឌីជីថល CDTV និងទូរទស្សន៍ជាតិកម្ពុជា ។

ភាគីទាំងពីរក៏បានពិភាក្សាលើផ្នែករកប្រាក់ចំណូល-ពង្រីកអាជីវកម្ម ដោយផ្អែកលើគុណសម្បត្តិ ការពង្រីកវិសាលភាព និងគុណភាពនៃការផ្សព្វផ្សាយ -ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។ ជាទិសដៅ ប្រទេសចិន បានជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលផ្នែកបច្ចេកទេស -ពង្រីកបន្ថែមប្រព័ន្ធ 4K ដើម្បីត្រៀមកីឡាស៊ីហ្គេម ២០២៣-ទិញកម្មសិទ្ធិបញ្ញា រឿង និងបកប្រែរឿង-គម្រោងបង្កើតកម្មវិធីថ្មី ផ្នែកអប់រំរវាងកម្ពុជា-ចិន ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងព័ត៌មានកម្ពុជាកំពុងដំណើរការរៀបចំ ការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូក ទៅជាឌីជីថល ហើយការផ្លាស់ប្តូរនេះ មានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ។ភាគីចិន បានសន្យាបន្តជួយជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងចិននិងកម្ពុជា ជួយកសាងផ្លូវ ស្ពាន ការទាក់ទងមេគង្គ -ឡានឆាង និងសមាគមវាសនាតែមួយ ចិននិងកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង