681 ezgif.com resize
Moneygramott moi1280x163px

ប្រមុខការទូតកម្ពុជា-ថៃជួបគ្នាប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ដោយកម្ពុជាទាមទារឱ្យថៃមានការប្តេជ្ញាចិត្តពិតប្រាកដ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខការទូតកម្ពុជា-ថៃ ស្កាត់ជួបគ្នាក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសប្រ៊ុយណេដារូសាឡឹម។

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-ថៃ នៅថ្ងៃទី ២៧ មេសាម្សិលមិញ បានស្កាត់ជួបគ្នាក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសប្រ៊ុយណេដារូសាឡឹម។ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈកម្ពុជាទាមទារឱ្យថៃមានការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញ។

"ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់ មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និង លើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ"។នេះគឺជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងពេលជួបជាមួយលោក ស៊ីហាសាក់ ភួងកិតកែវ ដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

បើតាមប្រមុខការទូតកម្ពុជា ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការ ប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលប្រមុខការទូត កម្ពុជា-ថៃ បានជួបគ្នាក្រោយពីប្រទេសថៃបង្កើតរាជរដ្ឋាភិបាលថ្មី។ជាជំនួបដែលធ្វើឡើង ក្នុងពេលដែលក្រុមយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានកាន់កាប់លើទឹកដីកម្ពុជា និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាបំពានបទឈប់បាញ់ដែលបានឯកភាពគ្នា។បន្ថែមពីនេះ យោធាថៃបាននឹងកំពុងពិនិត្យដើម្បីលុបចោល MOU ដែលបានចុះរួមគ្នាកាលពីឆ្នាំ២០០០ ស្តីពីការរៀបចំព្រំដែននៃប្រទេសទាំងពីរថែមទៀតផង៕


Khcct banner

អត្ថបទទាក់ទង