681 ezgif.com resize
Moneygramott moi1280x163px

សមាគមឧកញ៉ាកម្ពុជា ចូលរួមជាកិត្តិយសក្នុង «ពិធីបុណ្យ Hari Raya Aidilfitri Celebration 2026»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានចូលរួមជាកិត្តិយសក្នុង «ពិធីបុណ្យ Hari Raya Aidilfitri Celebration 2026» ដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ-ឯកជន ស្ថានទូត សភាពាណិជ្ជកម្ម សមាគម និងសហគ្រិនជាច្រើនរូប។

ពិធីបុណ្យ Aidilfitri ត្រូវបានរៀបចំឡើងជាបុណ្យស្រាយបួសប្រពៃណីមួយសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមហើយវាត្រូវបានប្រជាជនម៉ាឡេស៊ីចូលរួមអបអររយៈពេញ១ខែ ក្នុងខែ Shawwal នៅក្នុងប្រតិទិនអ៊ិស្លាម បន្ទាប់ពីខែរ៉ម៉ាឌនដែលជាខែតមអាហារត្រូវបានបិទបញ្ចប់៕


Khcct banner

អត្ថបទទាក់ទង