681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យអង្គភាព«បង្កើតទំព័រហ្វេសប៊ុក»ដាច់ដោយឡែក ដើម្បីឆ្លើយតបនឹងតម្រូវការពលរដ្ឋទាន់ពេលវេលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ មេសានេះ បានចេញនូវការណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ។

បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ស សុខា បានផ្ដល់គោលការណ៍ណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន។ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាល ឱ្យរៀបចំបង្កើតឡើងជាមួយគ្នានឹងក្រុមការងារទទួលបន្ទុកឆ្លើយតបឱ្យបានលឿនជូនសាធារណជន។

ការរៀបចំយ៉ាងដូច្នេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ ដាច់ដោយឡែកពីផេករបស់អង្គភាពដែលផ្សាយព័ត៌មានទូទៅ។ លោក ស សុខា ចាត់ទុកផេក និងក្រុមការងារនេះ ថាជាក្រុមជួរមុខ ជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលអ្នកពាក់ព័ន្ធ ឬសាធារណជន ពេលកើតមានរឿងហេតុណាមួយ ក្នុងសង្គម ជាពិសេសពេលសាធារណមតិផ្ទុះការចាប់អារម្មណ៍ខ្លាំង៕

Khcct banner

អត្ថបទទាក់ទង