Img 1426
Swift cc time

រដ្ឋបាលប៉ៃលិន បដិសេធចំពោះការផ្សាយព័ត៌មានក្លែងក្លាយ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧មេសានេះប្រកាសបដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងតាមបណ្ដាញសង្គម ផ្សេងៗដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះជាព័ត៌មានមិនពិតទេ។

បើតាមរដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន គូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យ ភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យ មានការរំលោភបំពានណាមួយឡើយ៕

Khcct banner

អត្ថបទទាក់ទង