681 ezgif.com resize
Moneygramott moi1280x163px

មន្រ្តីរាជការក្រសួងមុខងារសាធារណៈប្រមាណ ៣០០នាក់ បានទទួលសេវាពិនិត្យសុខភាព ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ ប្រមាណ ៣០០នាក់ បានទទួលបានសេវាពិនិត្យ និងការប្រឹក្សាបញ្ហាសុខភាព ដោយឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(DA-UYFC) លើផ្នែកសុខភាពសំខាន់ៗចំនួន៩ ។

ក្នុងដំណើរការប្រតិបត្តិការនៃកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ ប្រមាណ ៣០០នាក់ ទទួលបានសេវាពិនិត្យសុខភាព ដោយឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(DA-UYFC)  ដោយបានពិនិត្យទៅលើផ្នែកសំខាន់ៗចំនួន៩ ដូចជា៖ (១)ពិនិត្យសុខភាពទូទៅ (២)ពិនិត្យភ្នែក (៣)ពិនិត្យអេកូសាស្រ្ត (៤)ពិនិត្យឈាម (៥)ពិនិត្យអេកូបេះដូង (៦)ពិគ្រោះជំងឺផ្លូវចិត្ត និងតានតឹងអារម្មណ៍ (៧)ពិនិត្យជំងឺមាត់ ធ្មេញ (៨)ពិនិត្យជំងឺសើរស្បែក និង (៩)ពិនិត្យត្រចៀក ច្រមុះ និងបំពង់ក។

ការផ្តល់សេវាតាមផ្នែកនៃរោគវិនិច្ឆ័យនីមួយៗ ត្រូវបានរៀបចំដាក់ក្នុងបន្ទប់ដាច់ដោយឡែកៗពីគ្នា និងទទួលបានការពិនិត្យប្រឹក្សាសុខភាពពីសំណាក់ក្រុមគ្រូពេទ្យជំនាញប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ និងការយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់មន្រ្តីរាជការគ្រប់រូប៕


Khcct banner

អត្ថបទទាក់ទង