681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា បន្តប្រើប្រាស់ Cambodia v-Pass (Visitor Pass) សម្រាប់អ្នកដំណើរជនបរទេសចូលមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ពីការបន្តដាក់ឲ្យអនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាអន្តោប្រវេសន៍ ឬ ស្ទីកឃ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសបន្តអនុវត្តប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។

អ្នកដំណើរបរទេស អាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចជា៖ ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail), គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh) និងកម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕

Khcct banner

អត្ថបទទាក់ទង