681 ezgif.com resize
Moneygramott moi1280x163px

«ស្លាបមាន់បង្កក»៥២៨គីឡូក្រាម ឈ្មួញលួចនាំចេញពីថៃមកកម្ពុជា ត្រូវបានសមត្ថកិច្ចបង្រ្កាប នៅស្រុកម៉ាឡៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី២៤ មេសា បានធ្វើការបង្ក្រាបរថយន្តចំនួន ០១គ្រឿង ម៉ាក Toyota Camry បានលួចដឹកជញ្ជូនដោយខុសច្បាប់នូវសាច់បង្កក (ស្លាបមាន់បង្កក) ចំនួន ៥២៨ គីឡូក្រាម និងដឹកជញ្ជូនខុសច្បាប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រករបៀង នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់) ។

ការបង្ក្រាបនេះ ដឹកនាំដោយ លោក វរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការ ពី មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ និង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ។

ក្រោយពីបង្ក្រាបបានសាច់បង្កក (ស្លាបមាន់បង្កក) ចំនួន ៥២៨ គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីថៃមកកម្ពុជានេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ យកទៅដុតបំផ្លាញចោល នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណដីឡូត៍មួយកន្លែង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕


Khcct banner

អត្ថបទទាក់ទង