681 ezgif.com resize
Moneygramott moi1280x163px

ជនបរទេសម្នាក់ បង្ហាញការរំភើបចិត្តនឹងទឹកចិត្តពលរដ្ឋខ្មែរ ក្រោយជាប់ឧប្បត្តិហេតុរងការគំរាមកំហែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក Tyler Fox ជាជនបរទេសម្នាក់ដែលបានមកទស្សនាប្រទេសកម្ពុជា បានសរសេរបង្ហាញពីការរំភើបចិត្ត ក្រោយទទួលបានការយកចិត្តទុកដាក់ និងការសុំទោសពីប្រជាជនខ្មែរ ដែលបង្ហាញពីសេចក្តីសប្បុរស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ការបង្ហាញនេះ បន្ទាប់ពីពេលថ្មីៗនេះ លោកត្រូវបានបុរសកម្ពុជាម្នាក់ធ្វើការគំរាមកំហែង កំឡុងពេលកំពុងផលិតវីដេអូពីដំណើរកម្សាន្តនៅកម្ពុជា។

បើតាមខ្លឹមសារ បានបញ្ជាក់ថា បន្ទាប់ពីឧប្បត្តិហេតុនេះ លោកមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះការគាំទ្រ ការយកចិត្តទុកដាក់ ដោយទទួលបានសារសុំទោសរាប់ពាន់សារពីពលរដ្ឋខ្មែរ ដែលបង្ហាញពីការគោរព និងសេចក្តីសប្បុរសទៅកាន់លោកជាជនបរទេស។ លោក Tyler បានសម្តែងការដឹងគុណចំពោះការឆ្លើយតបយ៉ាងយកចិត្តទុកដាក់របស់ពលរដ្ឋខ្មែរ ដែលមិននឹកស្មានដល់ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

ជនបរទេសម្នាក់នេះ បានបង្ហាញការអាណិតអាសូរចំពោះបុរសជនជាតិខ្មែរ ដែលត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនដើម្បីសួរចម្លើយ។ លោក Tyler យល់ថា បុរសខ្មែរម្នាក់នោះ មានឥរិយាបទគំរាមកំហែង អាចដោយសារមូលហេតុគ្មានផ្ទះសម្បែង និងកំពុងមានបញ្ហាសុខភាពផ្លូវចិត្ត។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថា បុគ្គលនោះអាចរៀនពីបទពិសោធន៍នេះ និងមានការគិតវិជ្ជមានក្នុងជីវិត។ ជាចុងក្រោយ លោកបានអរគុណ និងស្រឡាញ់ដល់ពលរដ្ឋកម្ពុជាទាំងអស់ដែលបានយកចិត្តទុកដាក់ កំឡុងពេលលោកជួបបញ្ហានេះ៕

Khcct banner

អត្ថបទទាក់ទង