ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៅថ្ងៃទី ២៤ មេសា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង បុរីជារី រកឃើញជនបរទេសចំនួន ១២នាក់ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស Online Scam ស្ថិតនៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមគណះបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជនីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង បុរីជារី ស្ថិតនៅចំណុចផ្ទះលេខ០៦J ផ្លូវ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចរកឃើញជនជាតិបង់ក្លាដែស ចំនួន ១២នាក់ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស Online Scam និងឧបករណ៍គ្រឿងអេឡិចត្រូនិចមួយចំនួន រួមមាន ម៉ូនីទ័រ ចំនួន ១៣គ្រឿង, កុំព្យូទ័រ all in one ចំនួន ២៦គ្រឿង, ធុងCPU ចំនួន ១១គ្រឿង និង លិខិតឆ្លងដែនចំនួន១៤ក្បាល។
តាមលទ្ធផលកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមជនសង្ស័យខាងលើប្រើប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត៕