Yearendyearend1140x150

កម្ពុជារកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន២នាក់ទៀត គិតត្រឹមថ្ងៃទី២៤ធ្នូនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយបានព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ឱ្យជាសះស្បើយបន្ថែមទៀត ក្នុងនោះម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀតជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ តែជាអ្នកដំណើរពីប្រទេសចិនតាមជើងហោះហើរមកកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៥១នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១២នាក់(ស្រី០៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០៨នាក់(ស្រី ០៤នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០២នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង