681 ezgif.com resize
Moneygramott moi1280x163px

សាកលវិទ្យាល័យមួយរបស់ចិន គ្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍លើផ្នែក AI ដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដោយមិនគិតថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ នៃទីក្រុងធានជីង (Tianjin Sino-German University of Applied Sciences-TSGUAS) មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍លើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង NPIC ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាង តាន់យ៉ាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោក ហេង សួរ បានចាត់ទុកជំនួបពិភាក្សានាពេលនេះ ជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រដ្ឋមន្រ្តីរូបនេះ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ TSGUAS និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះ MoU កាលពីឆ្នាំ២០១៦ កន្លងមក ដែលបាននាំមកនូវឧបករណ៍បច្ចេកទេសទំនើបៗ, ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលមេគង្គ-ឡាងឆាង និងការនាំយកជំនាញបច្ចេកវិទ្យាមេកានិក, បច្ចេកវិទ្យាអគ្គិសនី, បច្ចេកវិទ្យាទូរគមនាគមន៍ ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល និងមេរៀនជាច្រើន។

ជាមួយគ្នានេះ លោក ចាង តាន់យ៉ាង បានលើកឡើងថា សាកលវិទ្យាល័យ TSGUAS មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធលើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង NPIC ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។

លោក ហេង សួរ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថា សាកលវិទ្យាល័យ TSGUAS នឹងសម្រាំងយកនូវរាល់ចំណុចសំខាន់ៗនៃមេរៀន ដើម្បីយកមកបង្រៀនសិស្សកម្ពុជាឱ្យចេះក្នុងរយៈពេលខ្លី លើផ្នែកវិទ្យាសាស្រ្ត និងច្ចេកទេសថ្មីៗ។

ភាគីទាំងពីរមានការជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យ TSGUAS និង NPIC នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការបណ្តុះបណ្តាលសិស្សឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ៕


Khcct banner

អត្ថបទទាក់ទង