តេល អាវីវ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា លោកបានទទួលការព្យាបាលដោយជោគជ័យលើជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង តែលោកមិនបានបញ្ជាក់ថាពេលណាដែលការព្យាបាលបានកើតឡើងដំណាក់បន្ទាប់ទៀតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ ៧៦ ឆ្នាំ បានអះអាងថា ដុំសាច់សាហាវដំណាក់កាលដំបូងតូចមួយត្រូវបានគេរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំរបស់លោក ហើយពេលនេះត្រូវបានកាត់ចេញ និងជោគជ័យក្នុងការព្យាបាលដំណាក់កាលដំបូង។
យោងតាមរបាយការណ៍វេជ្ជសាស្ត្ររបសអ៊ីស្រាអែលបានបញ្ជាក់ថាលោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានសុខភាពល្អ ដោយលោកត្រូវបានព្យាបាលដោយប្រើវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង។ លោក ណេតាន់យ៉ាហ៊ូ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យច្រើនដងចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញនៅខែធ្នូ ឆ្នាំ២០២២។ នៅក្នុងខែមីនា ឆ្នាំ២០២៤ លោកបានទទួលការវះកាត់ក្លនលូន មុនពេលវះកាត់ក្រពេញប្រូស្តាតរីកធំរបស់លោកនៅខែធ្នូ ឆ្នាំដដែល។ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ តិចជាងបីខែមុនពេលចាប់ផ្តើមសង្គ្រាមហ្គាហ្សាដែលបង្កឡើងដោយការវាយប្រហារដោយមិនបានរំពឹងទុករបស់ហាម៉ាសលើអ៊ីស្រាអែល លោក Netanyahu បានដាក់ឧបករណ៍បង្កើនល្បឿនបេះដូងបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈខ្លីបន្ទាប់ពីមានការត្អូញត្អែរអំពីបញ្ហាសុខភាពកំឡុងពេលសង្រ្គាមនៅហ្គាហ្សា៕