681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន សែន ផ្តើមចុះជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន ដើម្បីជំរុញប្រសិទ្ធភាពការងារបម្រើពលរដ្ឋ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា នៅថ្ងៃទី ២៥ មេសានេះ បានចាប់ផ្តើមចុះបេសកកម្មចុះមូលដ្ឋានជួបមន្ត្រីជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេស ក្នុងន័យជំរុញបន្ថែម​ទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការ​បម្រើ​ប្រជាជនកាន់​តែសកម្ម និង កាន់តែល្អក្នុងការ​ផ្ដល់​សេវានានា។​បេសកកម្មនេះ គឹចាប់ផ្តើមពីខេត្តកំពង់ចាមមុនគេ។

យោងតាមកម្មវិធី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា នឹងចាប់ផ្តើមបេសកកម្មចុះតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៥ មេសានេះ ហើយខេត្តដែលចាប់ផ្តើមមុនគេគឺ ខេត្ត​​កំពង់ចាម បន្ទាប់មក គឺខេត្តត្បូងឃ្មុំ នឹងខេត្តដទៃទៀតជាបន្តបន្ទាប់។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានថ្លែងថា ដំណើរចុះទៅកាន់មូលដ្ឋានរបស់សម្តេច ហ៊ុន សែន នេះ គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញា​របស់សម្ដេច គឺធ្វើ​យ៉ាង​ណាឱ្យ​សមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត ជា​ពិសេស​សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា។សម្រាប់លោក ធីរិទ្ធ ចុះជួបមន្ត្រីក្រុមប្រឹក្សារនា​ពេល​នេះ ក៏ជាការឱកាស​ក្រើនរំលឹក និងជំរុញបន្ថែម​ទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការ​បម្រើ​ប្រជាជនកាន់​តែសកម្ម និងកាន់តែល្អក្នុងការ​ផ្ដល់​សេវានានា។​

Khcct banner

អត្ថបទទាក់ទង