ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា តម្លៃពងទានៅក្នុងស្រុកធ្លាក់ចុះ ព្រោះនៅក្នុងរដូវនេះ ត្រីសាច់ បន្លែផ្លៃឈើ កំពុងសំបូរនៅទូទាំងប្រទេស ប្រជាពលរដ្ឋមិនសូវធ្វើដំណើរចេញក្រៅ និងការចិញ្ចឹមមានការកើនឡើង។
បើតាមក្រសួង ការធ្លាក់ថ្លៃនេះ ក៏មិនមែនមកពីមានការនាំចូលមកពីប្រទេសជិតខាង ធ្វើឲ្យបរិមាណផ្គត់ផ្គង់លើទីផ្សារលើសតម្រូវការ។
