681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រីនគរបាលក្រុងកំពតម្នាក់ ដែលគប់កែវស្រាលើស្ត្រីចាប់ទឹកកករងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពត៖ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលឱ្យរងរបួសបែកក្បាល ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។

តុលាការខេត្តកំពត បានសម្រេចឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទេព សុខផេង ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ទន្ទឹមនឹងនោះ តុលាការខេត្តណែនាំឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពតទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ និងអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមេសា មន្ត្រីនគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង បានប្រើអំពើហឹង្សា ដោយយកកែវស្រាគប់មកលើស្រ្តីម្នាក់ ដែលស៊ីឈ្នួលចាប់ទឹកកកបណ្តាលឱ្យរងរបួស នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង