681 ezgif.com resize
Moneygramott moi1280x163px

ពលរដ្ឋចិន សម្រុកទិញ«ស្រោមអនាម័យ»ទុក ក្រោយស្រោមឡើងថ្លៃដោយសារសង្រ្គាមអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/


ចិន៖ ការប្រកាសព្រមានអំពីការឡើងថ្លៃស្រោមអនាម័យពីសំណាក់ក្រុមហ៊ុនផលិតធំជាងគេលើពិភពលោក Karex Berhad បានក្លាយជាប្រធានបទដ៏ក្ដៅគគុក (Viral) នៅលើបណ្តាញសង្គមចិន ដោយម្ចាស់សញ្ញា Hashtag «តម្លៃស្រោមអនាម័យឡើងថ្លៃ» មានអ្នកចូលមើលលើសពី ៦០ លានដង គិតត្រឹមថ្ងៃទី២៣ ខែមេសានេះ ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង និង ជំរុញឱ្យពលរដ្ឋនាំគ្នាសម្រុកទិញទំនិញនេះទុកបម្រុង។

ប្រជាជនចិនជាច្រើន បានសម្តែងការមិនពេញចិត្តនៅលើបណ្តាញសង្គមធំរបស់ចិន Weibo ថា សូម្បីតែរឿងរ៉ាវក្នុងបន្ទប់គេងក៏ត្រូវរងផលប៉ះពាល់ដោយសារសង្គ្រាមនេះដែរ។ មតិភាគច្រើនបានលើកឡើងថា ទោះបីជាតម្លៃឡើងខ្ពស់ក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ការប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារការមានផ្ទៃពោះនោះដែរ ខណៈអ្នកខ្លះទៀតបានជំរុញឱ្យមានការទិញស្តុកទុកជាមុន។

ការជជែកវែកញែកដ៏ក្តៅគគុកនេះ កើតឡើងស្របពេលដែលអាជ្ញាធរចិន កំពុងព្យាយាមដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងគោលដៅទប់ទល់នឹងបញ្ហាសង្គមមនុស្សចាស់ ខណៈកាលពីឆ្នាំមុន អត្រាកំណើតនៅប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ។

កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Karex Bhd ស្រោមអនាម័យធំជាងគេលើលោករបស់ម៉ាឡេស៊ី បានព្រមានពីការឡើងថ្លៃស្រោមចន្លោះពី ២០% ទៅ ៣០% ឬលើសពីនេះ ដែលបង្កឡើងដោយការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៃសង្គ្រាមនៅអ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង