681 ezgif.com resize
Moneygramott moi1280x163px

នៅដើមឆ្នាំ២០២៦នេះ គុណភាពទឹក«ទន្លេមេគង្គ»នៅកម្ពុជា នៅតែមានស្ថានភាពល្អ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជាបង្ហាញថា ការត្រួតពិនិត្យគុណភាពទឹកជាប្រចាំតាមបណ្តោយទន្លេមេគង្គ មានស្ថានភាពនៅតែស្ថិតក្នុងកម្រិត «ល្អ»ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ ការវាយតម្លៃគុណភាពទឹកប្រចាំខែនេះ ធ្វើឡើងនៅតាមទីតាំងតាមដាន ត្រួតពិនិត្យចំនួន ១១ទីតាំង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរាជធានី នៅតាមបណ្តោយទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។

បើតាមមន្ត្រីជំនាញ ការវាយតម្លៃផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសារធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូត (TN) ផូស្វ័រ (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។

យោងតាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត «ល្អ» នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ។ ការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុឡោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំខែដើរតួនាទីសំខាន់ ក្នុងការធានាការរកឃើញដំបូងនៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់ការគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត៕

Khcct banner

អត្ថបទទាក់ទង