ភ្នំពេញ៖ ក្រុមហ៊ុនមួយបោះទុនវិនិយោគ ៣០០ លានដុល្លារ ដើម្បីវិនិយោគលើគម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតឱកាសការងារបានចំនួន ២ ០៦០ កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការវិនិយោគកម្ពុជា។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុន ផឹនីនសូឡឺ អ៊ីមភៀរៀល ភែលេស រីសត ហូថេល ឯ.ក (Peninsula Imperial Palace Resort Hotel Co., Ltd.) ទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១ ៣៤១ បន្ទប់ ដែលមាទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕